សកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ថ្ងៃអាទិត្យ ១ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩
ខណ្ឌ ផ្នែករដ្ឋបាលជលផល និងសង្កាត់ រដ្ឋបាលជលផលបាន ចុះត្រួតពិនិត្យបទល្មើសជលផល នៅកន្លែងនេសាទសហគមន៍សង្គ្រោះសែនជ័យ និងនៅកន្លែងអភិរក្សជលផលផ្លូវភក់ស្រុកពោធិ៍រៀង អនុវត្តបានសរុប ២ ករណី
វត្ថុតាងបំផ្លាញចោល ១ ករណីមាន ៖
១. លូស្បៃមុងចំនួន ២៩ មាត់
២. របាំងស្បៃមុងប្រវែង ១.៤៥០ ម៉ែត្រ
៣. បង្គោលចម្រឹងចំនួន ៤៨០ ដើម
ឃាត់ទុកវត្ថុតាង ១ ករណី មាន ទូកឈើ ១ គ្រឿង ម៉ាស៊ីន ១៨ សេហ្វ ១ គ្រឿង ឧបករណ៍ឈិបយន្ត ១ គ្រឿង ដងឈិបយន្ត ២ ដើម ។
មុនពេលសមត្ថកិច្ចជលផលឃាត់ចាប់ និងដកហូតវត្ថុតាង បាន ជនសង្ស័យបានកាន់កាំបិតខ្វាវគំរាមមកលើសមត្ថកិច្ច ដើម្បីការពារវត្ថុតាង និងគេចខ្លួនពីសមត្ថកិច្ចចាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម