សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០១៩ របស់ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដូចខាងក្រោម៖
១/-ការងារទប់ស្កាត់ បង្ក្រាបបទល្មើស :
-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើកំចាយមារ ចុះល្បាត និងត្រួតពិនិត្យការចរាចរឈើ និងពិនិត្យ កាត់ស្តុក ផលអនុផលព្រៃឈើនិងពិនិត្យ សុពលភាពលិខិតអនុញ្ញាត ដឹកជញ្ជូន (PC) តាមរោងសន្និធិ ក្នុងឃុំច្រែស ស្រុកមេសាង និងនៅក្នុងឃុំស្មោងខាងត្បូង ស្រុកកំចាយមារ។
-សង្កាត់រដ្ឋបាលព្រៃឈើព្រវែងចុះត្រួតពិនិត្យការចរាចរឈើ និងការកាត់ស្តុកផលអនុផលព្រៃឈើ តាមរោងសន្និធិ និងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើក្នុងឃុំចុងអំពិល ស្រុកស៊ីធរកណ្តាល និងឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ។
-បន្តចុះល្បាត និងត្រួតពិនិត្យជាប្រចាំ នៅក្នុងចម្ការឈើ ស្ថានីយ៏ផ្សព្វផ្សាយ និងស្តារព្រៃឈើ តាសួស ស្រុកកំចាយមារ។
២/-ការងារបណ្តុះកូនឈើ ចែកចាយ ៖
-ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើក្រោមឱវាទបន្តថែទាំកូនឈើក្នុងថ្នាលតាមបណ្តាស្នាក់ការ និងនៅសួនបណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង។
-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែងចែកចាយកូនឈើចម្រុះជូនប្រជាពលរដ្ឋបានចំនួន១៦០ដើម។
-ផ្នែករដ្ឋបាលព្រៃឈើបាភ្នំចែកចាយកូនឈើចម្រុះប្រភេទជូនប្រជាពលរដ្ឋបានចំនួន១០០ដើម។
-បន្តចុះសិក្សារកទីតាំងសម្រាប់ប្រារព្វពិធីរុក្ខទិវា ថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០១៩ ។