សកម្មភាពរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ថ្ងៃទី17/05/2019
ដែលមានដូចខាងក្រោម: អំពីស្ថានភាពសុខភាពសត្វ: គោក្របី បក្សី: មានសភាពស្គម ស្លេកស្លាំង ដោយកង្វះពួកវីតាមីន និងការថែទាំ អំពីការងារផលិកម្មសត្វមាន:
1/ការងារផលិតកម្មសត្វ:
- មន្រ្តីការិយាល័យបាន បង្កាត់សិប្បនិម្មិតគោបាន 02 មេនៅ ភូមិត្នោតទ្រេត សង្កាត់តាកោ ក្រុងព្រៃវែង ។
- មន្រ្តីបសុពេទ្យស្រុកស្វាយអន្ទរ: បានចុះត្រួតពិនិត្យ និងណែនាំបច្ចេកទេសដល់កសិករពីការចិញ្ចឹមជ្រូក និងផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្រ្វិក ឃើញថាការចិញ្ចឹមជ្រូកមានអនាម័យល្អ និងបានចែកថ្នាំ រំងាប់មេរោគដល់ កសិករ បាន04 គ្រួសារ អស់ថ្នាំ04 លីត្រ នៅ ភូមិខ្សូក ឃំុមេបុណ្យ។
- មន្រ្តីបសុពេទ្យស្រុកបាភ្នំ: ចុះត្រួតពិនិត្យការចិញ្ចឹមមាន់ 06គ្រួសារ ឃើញថាចិញ្ចឹមបានតាមបច្ចេកទេសច្រើន និងចែកថ្នាំរំងាប់មេរោគអស់03 លីត្រ នៅភូមិឃ្លាំង ឃំុឈើកាច់។ -មន្រ្តីបសុពេទ្យស្រុកពារាំង: ចុះត្រួតពិនិត្យការចិញ្ចឹមគោ ជ្រូក 05គ្រួសារ ឃើញថាចិញ្ចឹមមានទ្រុងត្រឹមត្រូវ និងណែនាំបច្ចេកទេសបន្ថែម និងចែកថ្នាំរំងាប់មេរោគបាន05លីត្រ នៅភូមិខ្សុំ ឃំុរាប។ - មន្រ្តីបសុពេទ្យស្រុកកំចាយមារ: ចុះត្រួតពិនិត្យការចិញ្ចឹមជ្រូក និងណែនាំពីបច្ចេកទេសចិញ្ចឹម ផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិកដល់កសិករ ឃើញថាការចិញ្ចឹមតាមបែបជីវសុវត្ថិភាពបានច្រើន និងចែកថ្នាំបាញ់រំងាប់មេរោគ បាន 03គ្រួសារ នៅភូមិតាមិញ ឃំុក្រាំងស្មោងខាងជើង។
- មន្រ្តីបសុពេទ្យស្រុកមេសាង: ចុះពិនិត្យការចិញ្ចឹមមាន់ ឃើញថាការចិញ្ចឹមបែបជីវសុវត្ថិភាពច្រើន ផ្សំចំណីដោយខ្លួនឯង នៅភូមិត្រពាំងស្រែ ឃំុត្រពាំងស្រែ និងចែកថ្នាំរំងាប់មេរោគ បាន03គ្រួសារ។
- មន្រ្តីបសុពេទ្យស្រុកពាមជរ: ចុះពិនិត្យការចិញ្ចឹមជ្រូក និងផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិកដល់កសិករ ឃើញថាការចិញ្ចឹមបែបជីវសុវត្ថិភាព និងបានចែកថ្នាំរំងាប់មេរោគ ដល់កសិករ បាន03គ្រួសារ នៅភូមិមានជ័យ ឃំុកោះចេក
2/ ការងារបសុព្យាបាល:
- មន្រ្តីបសុពេទ្យប្រចាំការ តាមក្រុង ស្រុកចុះត្រួតពិនិត្យស្ថានភាពជំងឺសត្វជាប្រចាំ ពុំមានករណីសត្វឈឺទេ។ 3/ ការងារសុខភាពសាធារណ:
- មន្ត្រីការិយាល័យចុះត្រួតពិនិត្យចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វជាប្រចាំ ដើម្បីទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ពិនិត្យឃើញថា ពំុមានចរាចរជ្រូកពីប្រទេសវៀតណាមទេ ហើយមន្រ្តីត្រួតពិនិត្យចរាចរសត្វក៏ ពង្រឹងការត្រួតពិនិត្យចរាចរសត្វក្នុងស្រុកផងដែរ។
- មន្រ្តីប្រចាំការនៅសត្តឃាតដ្ឋានបានចុះត្រួតពិនិត្យសាច់ សត្វ នៅទីសត្តឃាត និងទីផ្សារជាប្រចាំ។