ការអនុវត្តតាមស្មារតី សារាចរណែនាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នឹងសេចក្តី ណែនាំរបស់រដ្ឋបាលខេត្តព្រៃវែងស្តីពីការចាត់វិធានការទប់ស្កាត់ ការរីករាលដាលជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ថ្ងៃ សុក្រ-សៅរ៏ ០៧-០៨កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០១៩ លោក អ៊ុក សំណាង ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ខេត្តព្រៃវែង បានដឹកនាំ បញ្ជា មន្ត្រី ជំនាញរបស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្ត ក្នុងនោះមានលោក ចិន វិសាលប្រធានការិ រួមនឹងមន្ត្រីរបស់ការិ.ផ.ប អោយ ចុះល្បាតឃ្លាំ មើលជាប្រចាំ នៅគ្រប់ទីតាំងគោលដៅ តាម បណ្តោយព្រំដែនកម្ពុជាវៀតណាម ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បី ពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តវិធានការ ទប់ស្កាត់ការលួចនាំជ្រួករស នឹងផលិតផលសាច់ជ្រួក ពីប្រទេសជិតខាង ដែលកំពង់កើតមានបញ្ហា ជម្ងឺប៉េស្តជ្រូកអាហ្វ្រក ពីសំណាក់ឈ្មួញខិលខូចមួយចំនួន ព្រមទាំងបានជូបជាមួយបណ្តាសមត្ថកិច្ចពាក់ពន្ឋ័ ប្រចាំការនៅច្រកព្រំដែនដើម្បីស្នើសុំ ជួយបង្កើនកិច្ចសហការចូលរួមទប់ស្កាត់ អោយបានកាន់តែប្រសើឡើង។