សកម្មភាពថ្ងៃព្រហស្បតិ៏ ០៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
ចេញ​ផ្សាយ ១១ ឧសភា ២០១៩
631

សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង មានដូចខាងក្រោម: អំពីស្ថានភាពសុខភាពសត្វ: គោក្របី បក្សី: មានសភាពស្គម ស្លេកស្លាំង ដោយកង្វះពួកវីតាមីន និងការថែទាំ  អំពីការងារផលិកម្មសត្វមាន:     
 1/ការងារផលិតកម្មសត្វ:

- មន្រ្តីការិយាល័យបាន បង្កាត់សិប្បនិម្មិតគោបាន 01 មេនៅ ឃំុពោធិ៍រៀង ស្រុកពោធិ៍រៀង ។

- មន្រ្តីបសុពេទ្យស្រុកកំពង់ត្របែក: បានចុះត្រួតពិនិត្យ និងណែនាំបច្ចេកទេសដល់កសិករពីការចិញ្ចឹមជ្រូក និងផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្រ្វិក និងបានចែកថ្នាំ រំងាប់មេរោគដល់ កសិករ បាន05 គ្រួសារ អស់ថ្នាំ05 លីត្រ នៅ  ភូមិអំពិល  ឃំុប្រសាទ។

- មន្រ្តីបសុពេទ្យស្រុកមេសាង: ចុះត្រួតពិនិត្យការចិញ្ចឹមជ្រូក មាន់ និងផ្សព្វផ្សាយពីជំងឺបេស្តជ្រូកអាហ្រ្វិក ដល់កសិករចិញ្ចឹមជ្រូក មាន់ 12គ្រួសារ និងចែកថ្នាំរំងាប់មេរោគអស់08 លីត្រ នៅភូមិវំាង ឃំុជីផុច។

  -មន្រ្តីបសុពេទ្យស្រុកបាភ្នំ: ចុះត្រួតពិនិត្យការចិញ្ចឹមគោ 01គ្រួសារ មានគោ14 ក្បាល មានដាំស្មៅ 4 000ម៉ែត្រការ៉េ ពូជស្មៅពន្លូតលាក់ និងណែនាំបច្ចេកទេសបន្ថែម និងចែកថ្នាំរំងាប់មេរោគបាន02លីត្រ នៅភូមិប្រញ៉ង ឃំុធាយ។ 

-  មន្រ្តីបសុពេទ្យស្រុកពាមជរ: ចុះត្រួតពិនិត្យការចិញ្ចឹមទាហ្វូង និងណែនាំពីបច្ចេកទេសចិញ្ចឹម ប្រព័ន្ធជីវសុវត្ថិភាព និងចែកថ្នាំបាញ់រំងាប់មេរោគ បាន 08គ្រួសារ នៅឃុំឬស្សីស្រុក និងឃំុក្រាំងតាយ៉ង។ 

 - មន្រ្តីបសុពេទ្យស្រុកពារំាង: ចុះពិនិត្យការចិញ្ចឹមជ្រូក និងផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្រ្វិក ដល់កសិករនៅភូមិទន្លៃជ្រៃ ឃំុកញ្ចំ និងចែកថ្នាំរំងាប់មេរោគ បាន05គ្រួសារ។              - មន្រ្តីបសុពេទ្យស្រុកពាមរក៍: ចុះពិនិត្យការចិញ្ចឹមមាន់ និងចែកថ្នាំរំងាប់មេរោគ ដល់កសិករ បាន04គ្រួសារ នៅឃំុព្រែកខ្សាយ ក។

2/  ការងារបសុព្យាបាល:

- មន្រ្តីបសុពេទ្យស្រុកស្វាយអន្ទរ: ចុះសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិព្យាបាលគោឈឺ02ក្បាល នៅភូមិបន្ទាយ ភូមិបូតគង  កសិករ04គ្រួសារ។                                             - មន្រ្តីបសុពេទ្យប្រចាំការ តាមក្រុង ស្រុកចុះត្រួតពិនិត្យស្ថានភាពជំងឺសត្វជាប្រចាំ ។

3/ ការងារសុខភាពសាធារណ:  ដោយយោងទៅលើព័ត៌មានបានចុះផ្សាយថា មានចរាចរ ជ្រូកពីប្រទេសវៀតណាមខុសច្បាប់ ចូលតាមច្រករបៀង ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង  ។

មន្ត្រីការិយាល័យត្រួតពិនិត្យចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វកំពុងចុះត្រួតពិនិត្យ តាមដានស្រាវជ្រាវរកព័ត៌មានលំអិតអំពីលួចនាំចូលជ្រូកហើយមន្ត្រីចរាចរសត្វក៏ពង្រឹងត្រួតពិនិត្យការចរាចរសត្វជ្រូកក្នុងស្រុកផងដែរ។

- មន្រ្តីប្រចាំការនៅសត្តឃាតដ្ឋានបានចុះត្រួតពិនិត្យសាច់ សត្វ នៅទីសត្តឃាត និងទីផ្សារជាប្រចាំ។                                                                       

ចំនួនអ្នកចូលទស្សនា
Flag Counter