សកម្មភាពរបស់ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែងថ្ងៃទី០៨-០៩ ខែឧសភា ឆ្នាំ២០១៩ ៖
១/-ការងារទប់ស្កាត់បង្ក្រាបបទល្មើស ព្រៃឈើ និងការកាប់រានដីព្រៃឈើ ៖
-ចុះល្បាតនៅស្ថានីយ៏ផ្សព្វផ្សាយ និងស្តារព្រៃឈើ និងវាយស្លាកហាមធ្វើសកម្មភាព កាប់ដើមឈើ ហាមកាប់រុករានដីព្រៃចំការឈើរដ្ឋនៅស្ថានីយ៏ផ្សព្វផ្សាយ និងស្តារព្រៃឈើតាសួស ស្រុកកំចាយមារ ខេត្តព្រៃវែង។
-បន្តចុះពិនិត្យការឈូស ឆាយ ជួសជុលផ្លូវភ្លើងចាស់មានស្រាប់ក្នុងចំការឈើ ការពារភ្លើងឆេះព្រៃចំការឈើ ។
-នៅរសៀលថ្ងៃទី០៩ ខែ ឧសភា នេះ នាយ នាយរងខណ្ឌ នាយ នាយរងផ្នែក នាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើ បានជុំប្រជុំជាមួយតំណាងអយ្យការ អម សាលាដំបូងខេត្តព្រៃវែង ដឹកនាំដោយ លោក សោ សុភ័ក្រ ព្រះរាជអាជ្ញារង ដើម្បីត្រួតពិនិត្យលើបញ្ជីសំរឿង ឬបណ្តឹង និងណែនាំពីនិតិវិធីច្បាប់មួយចំនួន ។
២/-ការងារគ្រប់គ្រងរោងសន្និធិ និង រោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ៖
-សង្កាត់រដ្ឋបាលព្រៃឈើព្រៃវែង និងសង្កាត់ រដ្ឋបាលព្រៃឈើកំចាយមារ
-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ ចុះនិរាសករណ៏ PC ដែលប្រើប្រាស់រួច នៅតាម បណ្តារោងសន្និធិលក់ចែកចាយផល អនុផល ព្រៃឈើ ក្នុងដែនសមត្ថកិច្ច។
៣ /-ការងារបណ្តុះថែទាំកូនឈើនិង
ការចែក ចាយកូនឈើ ៖
-បន្តថែទាំបណ្តុះកូនឈើ នៅថ្នាលបណ្តុះកូនឈើតាមស្នាក់ការ ខណ្ឌ ផ្នែកនិងសង្កាត់ រដ្ឋបាលព្រៃឈើ និងនៅសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។
-ផ្នែករដ្ឋបាលព្រៃឈើបាភ្នំចែកចាយកូនឈើចម្រុះប្រភេទចំនួន១ ១ ០០០ដើម ។