ព្រឹកថ្ងៃទី០៩ ឧសភា ២០១៩ នៅកាកបាទក្រហមខេត្តព្រៃវែង បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ "ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា" កម្មវិធីនេះស្ថិត ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹង លោកជំទាវព្រមទាំងមន្ត្រីរាជការ អ្នកមុខអ្នកការផ្សេងៗទៀតបានអញ្ជើញចូល យ៉ាងច្រើនកុះករ ដោយឡែក មន្ទីរកសិកម្ មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងវិញ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ មរុក្ខាប្រមាញ់ នឹងនេសាទខេត្ត រួមជាមួយ លោកលោកស្រី អនុប្រធានមន្ទីរ លោក នាយ នាយរង ខណ្ឌរដ្ឋបាល ព្រៃឈើពវ រដ្ឋបាល ជលផល ពវ លោកលោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ ក្រោមឱវាទមន្ទីរ បានអញ្ជើញចូលរួមអបអសាទរទិវាដ៍មានសារះសំខាន់នេះ ប្រកបដោយទឹកចិត្តជ្រះថ្លា នឹងគាំទ្រអស់ពីដួងចិត្តផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម