សកម្មភាពថ្ងៃច័ន្ទ ០៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
ចេញ​ផ្សាយ ០៧ ឧសភា ២០១៩
632

សកម្មភាពថ្ងៃច័ន្ទ ០៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដែលមានដូចខាងក្រោម: អំពីស្ថានភាពសុខភាពសត្វ: គោក្របី បក្សី: មានសភាពស្គម ស្លេកស្លាំង ដោយកង្វះពួកវីតាមីន និងការថែទាំ  អំពី

1:ការងារផលិកម្មសត្វមាន:ការងារផលិតកម្មសត្វមន្រ្តីការិយាល័យបាន បង្កាត់សិប្បនិម្មិតគោបាន 02 មេនៅ ភូមិត្នោតទ្រេត សង្កាត់តាកោ ភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង

- មន្រ្តីបសុពេទ្យស្រុកស្វាយអន្ទរ: បានចុះត្រួតពិនិត្យ និងណែនាំបច្ចេកទេសដល់កសិករពីការចិញ្ចឹមជ្រូក និងផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្រ្វិក និងបានចែកថ្នាំ រំងាប់មេរោគដល់ កសិករ បាន07 គ្រួសារ អស់ថ្នាំ07 លីត្រ នៅ  ភូមិព្រៃតាមុក ឬស្សីស្លាប់  ឃុំជ្រៃ។                                                

- មន្រ្តីបសុពេទ្យស្រុកកំចាយមារ: ចុះត្រួតពិនិត្យការចិញ្ចឹមជ្រូក និងផ្សព្វផ្សាយពីជំងឺបេស្តជ្រូកអាហ្រ្វិក ដល់កសិករចិញ្ចឹមជ្រូក 11គ្រួសារ និងចែកថ្នាំរំងាប់មេរោគអស់08លីត្រ នៅភូមិសំរិល ឃុំក្របៅ ភូមិគោកព្រាល ឃុំស្មោងជើង។                                                                            

 -មន្រ្តីបសុពេទ្យស្រុកបាភ្នំ: ចុះត្រួតពិនិត្យការចិញ្ចឹមមាន់ ណែនាំបច្ចេកទេសបន្ថែម និងចែកថ្នាំរំងាប់មេរោគបាន08គ្រួសារ នៅភូមិឬស្សីជួរ ឃុំបឹងព្រះ។

2/ ការងារបសុព្យាបាល: 

- មន្រ្តីបសុពេទ្យស្រុកស្វាយអន្ទរ: ចុះសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិព្យាបាលកូនក្របីឈឺ01ក្បាល រឹងជើងរឹងខ្លួន នៅភូមិបន្ទាយស្រែ ឃុំដំរីពូន  និងចែកថ្នាំរំងាប់មេរោគដល់ភ្នាក់ងារសុខភាពសត្វភូមិ និងកសិករ07គ្រួសារ។ 

- មន្រ្តីបសុពេទ្យប្រចាំការ តាមក្រុង ស្រុកចុះត្រួតពិនិត្យស្ថានភាពជំងឺសត្វជាប្រចាំ ។                                                                                                 

3/ ការងារសុខភាពសាធារណ:                 

- មន្ត្រីការិយាល័យចុះត្រួតពិនិត្យ ចរាចរសត្វ និងផលិតផលសត្វជាប្រចាំ  ដើម្បីទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ និងពិនិត្យរកមេរោគជំងឺប៉េស្តជ្រូកអាហ្រិ្វក ពិនិត្យឃើញថា  ពំុមានការចរាចរជ្រូកពីប្រទេសវៀតណាមទេ ហើយមន្ត្រីចរាចរសត្វក៏ពង្រឹងត្រួតពិនិត្យការចរាចរសត្វជ្រូកក្នុងស្រុកផងដែរ ក៏ពុំឃើញមានបញ្ហាជ្រូកឈឺដែរ។

- មន្រ្តីប្រចាំការនៅសត្តឃាតដ្ឋានបានចុះត្រួតពិនិត្យសាច់ សត្វ នៅទីសត្តឃាត និងទីផ្សារជាប្រចាំ។                                                                         

ចំនួនអ្នកចូលទស្សនា
Flag Counter