របាយការណ៏ប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលព្រៃឈើ ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៣ ឧសភា ២០១៩
617

សកម្មភាពថ្ងៃព្រហស្បតិ័ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ របស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង

១/-ការងារទប់ស្កាត់បង្ក្រាបបទល្មើស ព្រៃឈើ និងការកាប់រានដីព្រៃឈើ ៖
 -ចុះល្បាតនៅស្ថានីយ៏ផ្សព្វផ្សាយ និងស្តារព្រៃឈើ  និងវាយស្លាកហាមធ្វើសកម្មភាព ការកាប់ ដើមឈើ ហាមកាប់រុករានដីចំការឈើរដ្ឋនៅស្ថានីយ៏ផ្សព្វផ្សាយ និងស្តារព្រៃឈើតាសួស ស្រុកកំចាយមារ ខេត្តព្រៃវែង។
 -ចុះត្រួតពិនិត្យការឈូស ឆាយ ជួសជុលផ្លូវភ្លើងក្នុងចំការឈើ ការពារភ្លើងឆេះព្រៃចំការឈើ ។
 -ផ្នែកសង្កាត់ក្រោមឱវាទប្រចាំនៅស្នាក់ការ និងចុះល្បាត តាមគោលដៅក្នុងដែនសមត្ថកិច្ច ។ 
 -ត្រួតពិនិត្យការចរាចរផល អនុផលព្រៃឈើ និងកាត់ស្តុកឈើតាមរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ក្នុងឃុំខាងត្បូង ស្រុកកំចាយមារ  ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

២/-ការងារបណ្តុះថែទាំកូនឈើនិងការចែក ចាយកូនឈើ ៖
 -បន្តថែទាំបណ្តុះកូនឈើ នៅថ្នាលបណ្តុះកូនឈើតាមស្នាក់ការ ខណ្ឌផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ និងនៅសួនបណ្តុះកូនឈើសម្តេចហ៊ុន សែន អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ 
 
  

ចំនួនអ្នកចូលទស្សនា
Flag Counter