របាយការណ៏ប្រចាំថ្ងៃរបស់ការិយាល័យផលិតកម្ម​ និងបសុព្យាបាល ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០១ ឧសភា ២០១៩
783

សកម្មភាពថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដែលមានដូចខាងក្រោម:អំពីស្ថានភាពសុខភាពសត្វ: គោក្របី បក្សី: មានសភាពស្គម ស្លេកស្លាំង ដោយកង្វះពួកវីតាមីន និងការថែទាំ  អំពីការងារផលិកម្មសត្វមាន:   
 1/ការងារផលិតកម្មសត្វ:

- ក្រុមបង្កាត់សិប្បនិម្មិតគោចុះបង្កាត់បានគោ02មេនៅ ភូមិត្នោតទ្រេត ឃុំតាកោ ក្រុងព្រៃវែង

- មន្រ្តីបសុពេទ្យស្រុកពារាំង: បានចុះត្រួតពិនិត្យនិងណែនាំបច្ចេកទេសដល់កសិករពីការ ចិញ្ចឹមជ្រូក និងផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្រ្វិក និងបានចែកថ្នាំ រំងាប់មេរោគដល់ កសិករ បាន05 គ្រួសារ អស់ថ្នាំ05 លីត្រ នៅ  ភូមិព្រៃស្នៀត  ឃុំព្រៃស្នៀត។
- មន្រ្តីបសុពេទ្យស្រុកមេសាង: ផ្សព្វផ្សាយពីជំងឺបេស្តជ្រូកអាហ្រ្វិក កសិករចិញ្ចឹមជ្រូក 1គ្រួសារ និងចែកថ្នាំរំងាប់មេរោគអស់11លីត្រ។ មន្រ្តីបសុពេទ្យស្រុកកំចាយមារ: ចុះត្រួតពិនិត្យណែនាំ បច្ចេកទេសចិញ្ចឹមមាន់និងគោ នៅ ស៊ាងឃ្វាង  និងចែកថ្នាំរំងាប់មេរោគបាន 08 គ្រួសារ។ 
  -មន្រ្តីបសុពេទ្យស្រុកស្វាយអន្ទរ: ចុះត្រួតពិនិត្យណែនាំ ផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្រ្វិកដល់កសិករចិញ្ចឹមជ្រូក នៅភូមិព្រៃឬស្សី ឃុំជាខ្លាង និងបានចែកថ្នាំរំងាប់មេរោគបាន 04គ្រួសារ។
 2/ ការងារបសុព្យាបាល:

- មន្រ្តីបសុពេទ្យស្រុកកំចាយមារ: ចុះសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិព្យាបាលគោឈឺ02ក្បាល នៅភូមិតាកែវ ឃុំស្មោងជើង  និងចែកថ្នាំរំងាប់មេរោគដល់ភ្នាក់ងារសុខភាពសត្វភូមិ និងកសិករ05គ្រួសារ។

- មន្រ្តីបសុពេទ្យប្រចាំការ តាមក្រុង ស្រុកចុះត្រួតពិនិត្យស្ថានភាពជំងឺសត្វជាប្រចាំ ។

3/ ការងារសុខភាពសាធារណ:
- មន្ត្រីការិយាល័យចុះត្រួតពិនិត្យ ចរាចរសត្វ និងផលិតផលសត្វជាប្រចាំ  ដើម្បីទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ និងពិនិត្យរកមេរោគជំងឺប៉េស្តជ្រូកអាហ្រិ្វក ពិនិត្យឃើញថា  ពុំមានការចរាចរជ្រូកពីប្រទេសវៀតណាមទេ ហើយមន្ត្រីចរាចរសត្វក៏ពង្រឹងត្រួតពិនិត្យការចរាចរសត្វជ្រូកក្នុងស្រុកផងដែរ ក៏ពុំឃើញមានបញ្ហាជ្រូកឈឺដែរ។
- មន្រ្តីប្រចាំការនៅសត្តឃាតដ្ឋានបានចុះត្រួតពិនិត្យសាច់ សត្វ នៅទីសត្តឃាត និងទីផ្សារជាប្រចាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter