សកម្មភាពរបស់ខណ្ឌរដ្ឋបាលព្រៃឈើ ព្រៃវែង ថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩
-ចុះត្រួតពិនិត្យការចរាចរឈើតាមដេប៉ូ សិប្បកម្មនិងការងារកាត់ស្តុកផល អនុផល ព្រៃឈើ ។
-ចុះវាយស្លាកហាមធ្វើសកម្មភាព ការកាប់ ដើមឈើ ហាមកាប់រុករានដីចំការឈើរដ្ឋនៅស្ថានីយ៏ផ្សព្វផ្សាយ និងស្តារព្រៃឈើតាសួស ស្រុកកំចាយមារ ខេត្តព្រៃវែង។
-ចុះធ្វើផ្លូវភ្លើងក្នុងចំការឈើ ការពារភ្លើងឆេះព្រៃចំការឈើ ។
-ផ្នែកសង្កាត់ក្រោមឱវាទចុះល្បាត តាម គោលដៅក្នុងដែនសមត្ថកិច្ច ។
-ផ្តល់កូនឈើចំនួន១៥ដើមសម្រាប់គណ:អធិបតីដាំក្នុងពិធីសម្ភោធ សមិទ្ធផល នានា ក្នុងស្រុកព្រះស្តេច និងស្រុកពារាំង ។
-សហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវ ជ្រាវព្រៃឈើ និងសត្វព្រៃ ក្នុងការនាំសិក្ខាកាមសិក្សាលើការងារថែទាំនិងបណ្តុះកូនឈើ នៅថ្នាលបណ្តុះកូនឈើតាមស្នាក់ការ ខណ្ឌផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ និងនៅសួនបណ្តុះកូនឈើសម្តេចហ៊ុន សែន អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។
-បន្តបណ្តុះកូនឈើ ប្តូរថង់កូនឈើចម្រុះប្រភេទចំនួន២២០ដើម។