សកម្មភាពថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ចុះពិនិត្យស្ថានភាពអាងស្កុកទឹកសម្រាប់ស្រាចស្រពបន្លែ នឹងការដាំបន្លែសុវត្តិភាព របស់កសិករនៅស្រុកពាមជរ
ចេញ​ផ្សាយ ២៦ មេសា ២០១៩
595

នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៩ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង រួមដំណើដោយ លោកប៊ុន សាខនប្រធានការិក្រេត្រសាស្ត្រ នឹងផលិតភាពកសិកម្ម លោកប្រធានការិ កសិកម្មស្រុកពាម ជរ លោកប្រធានក្រុមប្រឹក្សាឃុំកោះចេក បានអញ្ជើញចុះពិនិត្យសំណង់ អាងស្តុកទឹក សម្រាប់ប្រើជាប្រព័ន្ធស្រោចស្រព លើដំណាំបន្លែ ដើរដោយថាមពលកំដៅព្រះអាទិត្យ ដែលគាំទ្រថវិការ របស់រាជរដ្ឋាភិបាល តាមរយះ គម្រោង ជម្រុញផលិតកម្មស្បៀង (BFP) គម្រោងនេះជាគម្រោងរបស់រាជរដ្ឋាភិបាល អនុវត្តគម្រោងដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ មរុក្ខាប្រមាញ់ នឹងនេសាទ នឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង គម្រោងនេះបានអនុវត្ត ក្នុងការជម្រុញផលិតកម្មស្បៀង មាន ផលិតកម្មស្រូវ នឹងបន្លែ ដោយឡែក នៅ ឃុំកោះចេក ស្រុកពាមជរ ភូមិកោះពាមរាំង នៅលើកោះនេះមានប្រជាពលរដ្ឋ រស់នៅ ២៣៧គ្រួសារ ដែលអ្នកប្រកបរបរកសិកម្មដាំបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុកចូលរួមទប់ស្កាត់បន្លែនាំចូល ពីប្រទេសជិតខាង ព្រោះសក្តានុពល នៅលើកោះនេះ អាចផលិតបន្លែ បានចាប់ពី ខែ ១០ ដល់ខែ ២ អាចផលិត បាន បរិមាណផលប្រហែលចំនួន ៨ទៅ១០ តោន/ថ្ងៃ ចាប់ពីខែ ៣ ដល់ ៩ អាចប្រមូលផលបានប្រហែល ៣ទៅ ៥តោន ក្នុងមួយថ្ងៃ បន្លែទាំងនេះឈ្មួញកណ្តាល ប្រមូលទិញ នាំទៅលក់ នៅ តាមទីផ្សារក្នុងស្រុកមានផ្សារ អ្នកលឿង ផ្សារករអណ្តើក ផ្សារកំពង់សឹង ផ្សារមេសាង ស្ថិតក្នុងខេត្តព្រៃវែង។ នៅផ្សារក្រៅខេត្ត មាន ផ្សារ នាគមាស ផ្សារស្វាយរៀង នឹងមួយចំនួនទៅ កំពង់សោម ​តាមរយះនៃការអនុវត្តផលិតកម្មបន្លែនេះ អាចជួយអោយកសិករទទួលបាននូវចំនូលប្រចាំថ្ងៃសម្រាប់ផ្គង់ផ្គតជីវភាពគ្រួសារ នឹងកែលម្អជីវភាពអោយកាន់តែប្រសើរឡើងព្រមទាំងជួយរួមចំណែកកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាងបានមួយចំណែកធំផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter