នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នាថ្ងៃអាទិត្យ១១រោច ខែជេដ្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៨ លោកបណ្ឌិតមាស ពិសិដ្ឋ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងអភិវឌ្ឍន៏កស់ិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច(PADEE) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាអ្នកពាក់ព័ន្ធថ្នាក់ជាតិនៃគម្រោងអភិវឌ្ឍន៏កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច(PADEE) គោលបំណងនៃសិក្ខាសាលានេះដើម្បី បូកសរុប និងវាយតម្លៃសមិទ្ធផលសម្រេចរបស់គម្រោងអភិវឌ្ឍន៏កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច(PADEE) ដែលបានអនុវត្តរយះពេល ០៦ឆ្នាំនៅក្នុងខេត្តទាំង៥ កន្លងមកសិក្ខាសាលានេះមានការអញ្ញើញចូលរួមផងដែរ ពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី អង្គភាពគាំទ្រគម្រោងថ្នាក់ជាតិ អគ្គនាយកដ្ឋានកសិកម្ម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង តំណាងកម្មវិធី ASPIRE គម្រោងAIMS គម្រោង S-RET គម្រោងTSSD អង្គការ SNV អង្គការ IDE អង្គការProcasur និងក្រុមបេសកកម្ម IFAD ក្រុមហ៊ុន PCG ប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្ត តំណាងមន្ទីរកិច្ចការនារីថ្នាក់ខេត្ត ទីប្រឹក្សាគម្រោងថ្នាក់ខេត្ត និង តំណាងNGOsក្នុងខេត្តព្រៃវែង និងមន្ត្រីពាក់ពន្ឋ័នានា សរុបប្រមាណ១៥៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម